ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញទទួលទេវតាឆ្នាំថ្មី នៅបរិវេណសួនស្ទឹងសែន ខេត្តកំពង់ធំ ។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ ២០២៣

នារសៀលថ្ងៃទី ​១៤ ​ខែ មេសា ​ឆ្នាំ២០២៣ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ​ព្រមទាំងមន្រ្តីរាជកាក្រោមឪវ៉ាទ ​បានអញ្ជើញទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ព្រះនាម "ព្រះនាមកិមិរាទេវី'' ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលពិធីនេះធ្វើឡើងនៅបរិវេណសួនស្ទឹងសែន ខេត្តកំពង់ធំ ​ ។

បើតាមសៀវភៅមហាសង្រ្កានបានអោយដឹងថារាជបុត្រីទី៦ ​នៃកបិលមហាព្រហ្មព្រះនាមកិមិរាទេវី ​ជាមគ្គនាយិកាត្រូវកាន់តំណែងឆ្នាំនេះ ​ដែលទ្រង់ត្រូវយាងចុះមកកាន់ជម្ពូរទ្វីបនៅម៉ោង​៤រសៀលជាថ្ងៃចូលឆ្នាំថោះចញ្ចាស័ក ​(ជាវារៈមហាសង្រ្កាន្ត) ​ចំពោះការកំណត់ថ្ងៃខែម៉ោងពេលដែលឆ្នាំចាស់ត្រូវផុតកំណត់ហើយទេវតាឆ្នាំថ្មីត្រូវ មកទទួលតំណែងបន្តរពីទេវតាឆ្នាំចាស់គឺគេអាចដឹងបានដោយប្រើក្បួនហោរាសាស្រ្តបុរាណគឺក្បួនមហាសង្រ្កាន្ត ។​ ​ទេវតាដែលបានមកកាន់តំណែងគ្រប់គ្រងជម្ពូរទ្វីបក្នុងឆ្នាំថោះនេះ ​គឺគង់នៅលើចាតុម្មហារាជិកាអម្ពរពណ៌សេតស ​លម្អរនៅព្រះការណ៍ដោយសៀតផ្កាចង្អុលណីអភរណៈបុស្សរាគ័មភក្សាហារទ្រង់ចេកណាំវ៉ា (សោយ ចេកណាំវ៉ា) ​ចំណែកព្រះហស្តស្តាំទ្រង់ព្រះខ័ន្ឌ ឯព្រះហស្តឆ្វេងទ្រង់ពិនគង់អង្គុតពាក់ឆៀងបើកព្រះនេត្រនៅលើខ្នងមហឹង្សា ​(គោ) ​ជាយានពាហនៈ ។

ព័ត៌មានទាក់ទង